11 អញក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង។
12 នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោក ឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាច នៅចំពោះព្រះយេហូវ៉ា
13 នោះហាកាយ ជាទូតរបស់ព្រះយេហូវ៉ា លោកប្រាប់ដល់បណ្តាជន តាមព្រះបន្ទូលដែលព្រះយេហូវ៉ា ទ្រង់បង្គាប់មក គឺព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញនៅជាមួយនឹងឯងរាល់គ្នា
14 ខណៈនោះ ព្រះយេហូវ៉ា ទ្រង់ដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់យេសួរ ជាកូនយ៉ូសាដាក ដ៏ជាសង្ឃធំ ព្រមទាំងចិត្តរបស់សំណល់នៃបណ្តាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង
15 គឺនៅថ្ងៃ២៤ ខែភទ្របទ ក្នុងឆ្នាំទី២ នៃរាជ្យស្តេចដារីយុស។