ហាកាយ 1:5-11 KHOV

5 ឥឡូវ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ

6 ឯង​រាល់​គ្នា​បាន​ព្រោះ​ពូជ​ជា​ច្រើន​តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី តែ​មិន​ចេះ​ឆ្អែត ហើយ​បាន​ផឹក តែ​មិន​បាន​ស្កប់‌ស្កល់ ព្រម​ទាំង​ស្លៀក‌ពាក់ តែ​មិន​បាន​កក់‌ក្តៅ​ឡើយ ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ថង់​ធ្លុះ​ទេ។

7 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ

8 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ចូរ​ឡើង​ទៅ​ឯ​ភ្នំ យក​ឈើ​មក​សង់​ព្រះ‌វិហារ​ចុះ នោះ​អញ​នឹង​រីក‌រាយ​ចំពោះ​វិហារ​នោះ ហើយ​នឹង​បាន​ថ្កើង​ឡើង​ផង

9 ឯង​រាល់​គ្នា​បាន​សង្ឃឹម​នឹង​បាន​ច្រើន តែ​មើល​បាន​តែ​តិច​ទេ ហើយ​កាល​ណា​ឯង​បាន​នាំ​យក​ទៅ​ដល់​ផ្ទះ នោះ​អញ​បាន​ផ្លុំ​ផាត់​ទៅ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ដូច្នេះ គឺ​ដោយ​ព្រោះ​វិហារ​របស់​អញ ដែល​នៅ​ខូច​បង់ កំពុង​ដែល​ឯង​រាល់​គ្នា​រត់​ទៅ​ឯ​ផ្ទះ​ឯង​រៀង​ខ្លួន​នោះ

10 ហេតុ​ដូច្នេះ​បាន​ជា​មេឃ​មិន​ស្រក់​ទំលាក់​សន្សើម​មក​លើ​ឯង​ទៀត ហើយ​ផែនដី​មិន​បង្កើត​ផល​ទៀត​ឡើយ

11 អញ​ក៏​បង្គាប់​ឲ្យ​មាន​អំណត់‌អត់​ភ្លៀង​នៅ​ក្នុង​ស្រុក ហើយ​នៅ​លើ​ភ្នំ ឲ្យ​ឥត​មាន​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ផល​ដែល​កើត​ពី​ដី​មក ក៏​មិន​ឲ្យ​ធ្លាក់​លើ​មនុស្ស លើ​សត្វ ឬ​លើ​ការ​ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​ផង។