14 រួចហាកាយពោលសបវិញថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ បណ្តាជននេះ និងសាសន៍នេះក៏ដូច្នោះនៅចំពោះអញដែរ ព្រមទាំងការទាំងប៉ុន្មានដែលដៃគេធ្វើ និងដង្វាយដែលគេថ្វាយនៅទីនោះ ក៏សុទ្ធតែមិនស្អាតដូចគ្នាផង
15 ដូច្នេះ ចូរឲ្យឯងរាល់គ្នាពិចារណាចាប់តាំងពីសព្វថ្ងៃនេះសាឡើង ទៅដល់គ្រាមុនដែលមានថ្មណារៀបឡើង ត្រួតលើថ្មណារបស់ព្រះវិហារនៃព្រះយេហូវ៉ានេះ
16 នៅរវាងនោះ កាលណាគេមកដល់គំនរស្រូវដែលត្រូវមាន២០ថាំង នោះឃើញមានតែ១០វិញ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយក៥០រង្វាល់ នោះបានតែ២០វិញ
17 គឺអញបានវាយការ ដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយល្មាស ព្រមទាំងត្រូវព្រិលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
18 ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃ២៤ ខែមិគសិរ ជាថ្ងៃដែលដាក់ឫសជញ្ជាំងនៃព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ
19 តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ អើ ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម និងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ អញនឹងផ្តល់ពរដល់ឯងវិញ។
20 នៅថ្ងៃ២៤ខែនោះឯង ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកហាកាយម្តងទៀតដោយថា