17 គឺអញបានវាយការ ដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយល្មាស ព្រមទាំងត្រូវព្រិលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
18 ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃ២៤ ខែមិគសិរ ជាថ្ងៃដែលដាក់ឫសជញ្ជាំងនៃព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ
19 តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ អើ ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម និងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ អញនឹងផ្តល់ពរដល់ឯងវិញ។
20 នៅថ្ងៃ២៤ខែនោះឯង ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកហាកាយម្តងទៀតដោយថា
21 ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា អញនឹងអង្រួនផ្ទៃមេឃ ហើយនឹងផែនដីផង
22 អញនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងរំលាងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន អញនឹងបំភ្លូកអស់ទាំងរទេះចំបាំង ព្រមទាំងមនុស្សដែលជិះផង ឯសេះ និងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន
23 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ ឱសូរ៉ូបាបិល កូនសាលធាល ជាអ្នកបំរើរបស់អញអើយ អញនឹងយកឯង តាំងឡើងជាចិញ្ចៀនត្រា ដ្បិតអញបានរើសឯងទុកហើយ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។:៚