4 ហេតុដូច្នេះ បញ្ញត្តច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត បានជាសេចក្ដីយុត្តិធម៌ចេញមកខូចហើយ។
5 ចូរពិចារណាមើល ក្នុងសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ អញកំពុងតែធ្វើការ១ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ
6 ដ្បិតមើល អញនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅ ដែលមិនមែនជារបស់ផងខ្លួន
7 គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្ដីយុត្តិធម៌ និងយសសក្តិរបស់គេ នោះមកតែពីខ្លួនគេទេ
8 ឯសេះរបស់គេ ក៏លឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេ សំរុកចូលដោយឥតញញើត អើ ពួកពលសេះរបស់គេមកពីឆ្ងាយ គេលឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី
9 គេសុទ្ធតែមកដើម្បីរឹបជាន់ មុខគេរកតែទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់
10 អើ គេឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ គេសើចចំពោះអស់ទាំងទីមាំមួន ដ្បិតគេនឹងគ្រាន់តែពូនធូលីដីឡើង ចាប់យកបានហើយ