6 ដ្បិតមើល អញនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅ ដែលមិនមែនជារបស់ផងខ្លួន
7 គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្ដីយុត្តិធម៌ និងយសសក្តិរបស់គេ នោះមកតែពីខ្លួនគេទេ
8 ឯសេះរបស់គេ ក៏លឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេ សំរុកចូលដោយឥតញញើត អើ ពួកពលសេះរបស់គេមកពីឆ្ងាយ គេលឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី
9 គេសុទ្ធតែមកដើម្បីរឹបជាន់ មុខគេរកតែទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់
10 អើ គេឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ គេសើចចំពោះអស់ទាំងទីមាំមួន ដ្បិតគេនឹងគ្រាន់តែពូនធូលីដីឡើង ចាប់យកបានហើយ
11 រួចបោសហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកំឡាំងរបស់ខ្លួនទុកជាព្រះ។
12 ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើទ្រង់មិនគង់នៅតាំងពីអស់កល្បរៀងមកទេឬអី យើងខ្ញុំរាល់គ្នានឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ទ្រង់បានដំរូវទុកគេឲ្យត្រូវជំនុំជំរះ ហើយឱថ្មដាអើយ ទ្រង់បានតាំងគេឡើង ដើម្បីវាយផ្ចាល