9 វេទនាដល់មនុស្សដែលបានកំរៃទុច្ចរិតសំរាប់ផ្ទះខ្លួន ដើម្បីនឹងតាំងសំបុកខ្លួននៅលើទីខ្ពស់ ឲ្យបានរួចពីកណ្តាប់ដៃនៃសេចក្ដីអាក្រក់
10 ឯងគិតគូរបង្កើតសេចក្ដីអាម៉ាស់ខ្មាសដល់ផ្ទះឯងវិញ ដោយផ្តាច់ផ្តិលជនជាតិជាច្រើន ក៏មានបាបទាស់នឹងព្រលឹងឯងហើយ
11 ដ្បិតថ្មជញ្ជាំងនឹងស្រែកចេញមក ហើយធ្នឹមនៅកណ្តាលអស់ទាំងគ្រឿងឈើនឹងឆ្លើយទទួល។
12 វេទនាដល់អ្នកណាដែលតាំងភូមិ ដោយកំចាយឈាម ហើយសង់ទីក្រុងដោយការទុច្ចរិត
13 មើល ដែលជនជាតិទាំងឡាយខំធ្វើការសំរាប់តែឲ្យភ្លើងឆេះ ហើយសាសន៍ទាំងប៉ុន្មាន ក៏ប្រឹងធ្វើនឿយហត់ជាឥតប្រយោជន៍ នោះតើមិនមកពីព្រះយេហូវ៉ានៃពួកពលបរិវារទេឬ
14 ដ្បិតមនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ។
15 វេទនាដល់អ្នកណា ដែលបំផឹកដល់អ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ