ហាបាគូក 3:1-7 KHOV

1 នេះ​ជា​ពាក្យ​អធិស្ឋាន​របស់​ហោរា​ហាបាគុក រៀង​ជា​ពាក្យ​លន្លោច​ចិត្ត។

2 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ឮ​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​នោះ ហើយ​ទូល‌បង្គំ​មាន​សេចក្ដី​ភិត‌ភ័យ ឱ​ព្រះ‌យេហូវ៉ា​អើយ កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ នោះ​សូម​ធ្វើ​ឲ្យ​កិច្ច‌ការ​របស់​ទ្រង់​កើត​ឡើង​ជា​ថ្មី កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ សូម​សំដែង​ឲ្យ​ស្គាល់​ការ​នោះ​វិញ ហើយ​ក្នុង​គ្រា​ដែល​ទ្រង់​ក្រោធ សូម​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ផង

3 ព្រះ​ទ្រង់​កំពុង​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន-បង្អង់-សិរី‌ល្អ​នៃ​ទ្រង់​បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់

4 សេចក្ដី​រុងរឿង​របស់​ទ្រង់​ក៏​ដូច​ជា​ពន្លឺ​មាន​រស្មី​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់ នោះ​ឯង​ជា​ទី​លាក់​ទុក​នូវ​ព្រះ‌ចេស្តា​នៃ​ទ្រង់

5 មាន​អាសន្ន‌រោគ​ចេញ​ពី​ចំពោះ​ទ្រង់ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ‌បាទ​ទ្រង់

6 ទ្រង់​ឈរ​ឡើង ក៏​វាស់​ផែនដី ទ្រង់​ក្រឡេក​ទត​ទៅ​ក៏​បណ្តេញ​សាសន៍​ទាំង​ប៉ុន្មាន​ចេញ​ពី​គ្នា ឯ​ភ្នំ​ធំ​ដ៏​នៅ​អស់‌កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ភ្នំ​តូច​ដ៏​នៅ​ជា​ដរាប ក៏​ឱន​លំទោន​ចុះ​អស់​ទាំង​ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក

7 ទូល‌បង្គំ​បាន​ឃើញ​ពួក​អ្នក​នៅ​ត្រសាល​របស់​គូសាន គេ​មាន​ទុក្ខ​លំបាក ឯ​រំភាយ​ត្រសាល​របស់​ម៉ាឌាន​ក៏​ញ័រ