2 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានព្រះបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសំដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង
3 ព្រះទ្រង់កំពុងយាងមកពីថេម៉ាន គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពីភ្នំប៉ារ៉ាន-បង្អង់-សិរីល្អនៃទ្រង់បិទបាំងផ្ទៃមេឃ ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ទ្រង់
4 សេចក្ដីរុងរឿងរបស់ទ្រង់ក៏ដូចជាពន្លឺមានរស្មីចេញពីព្រះហស្តទ្រង់ នោះឯងជាទីលាក់ទុកនូវព្រះចេស្តានៃទ្រង់
5 មានអាសន្នរោគចេញពីចំពោះទ្រង់ ក៏មានរន្ទះចេញពីដានព្រះបាទទ្រង់
6 ទ្រង់ឈរឡើង ក៏វាស់ផែនដី ទ្រង់ក្រឡេកទតទៅក៏បណ្តេញសាសន៍ទាំងប៉ុន្មានចេញពីគ្នា ឯភ្នំធំដ៏នៅអស់កល្បរៀងមក នោះត្រូវខ្ចាត់ខ្ចាយទៅ ហើយភ្នំតូចដ៏នៅជាដរាប ក៏ឱនលំទោនចុះអស់ទាំងដំណើររបស់ទ្រង់មានតាំងពីបុរាណមក
7 ទូលបង្គំបានឃើញពួកអ្នកនៅត្រសាលរបស់គូសាន គេមានទុក្ខលំបាក ឯរំភាយត្រសាលរបស់ម៉ាឌានក៏ញ័រ
8 តើព្រះយេហូវ៉ា ទ្រង់មានព្រះហឫទ័យថ្នាំងថ្នាក់ ចំពោះទន្លេទាំងប៉ុន្មានឬ តើសេចក្ដីខ្ញាល់របស់ទ្រង់ដំរង់ទាស់នឹងទន្លេ ឬសេចក្ដីក្រោធរបស់ទ្រង់បានទាស់នឹងសមុទ្រឬអី បានជាទ្រង់ឡើងគង់លើសេះរបស់ទ្រង់ ហើយលើរថនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ទៅដូច្នេះ