ហាបាគូក 3:9-15 KHOV

9 ធ្នូ​របស់​ទ្រង់​បាន​បើក​ចេញ​ស្រាប់ ពាក្យ​សម្បថ​ដល់​ពូជ​អំបូរ​ទាំង‌ឡាយ​ជា​ព្រះ‌បន្ទូល​ដ៏​ពិត-បង្អង់-ទ្រង់​បាន​ពុះ​ញែក​ផែនដី​ឲ្យ​ទន្លេ​មាន​ផ្លូវ​ហូរ

10 ភ្នំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ ហើយ​ក៏​ភ័យ​ខ្លាច ព្យុះ​ភ្លៀង​ក៏​បង្ហួស​ទៅ ទី​ជំរៅ​ក៏​បញ្ចេញ​សំឡេង ហើយ​បាន​លើក​ដៃ​ឡើង​ទៅ​លើ

11 ឯ​ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ ក៏​ឈប់​ទ្រឹង​នៅ ដោយ​ឃើញ​ពន្លឺ​នៃ​ព្រួញ​ទ្រង់​កំពុង​ហោះ​ទៅ និង​ពន្លឺ​ចាំង​ពី​លំពែង​ដ៏​ភ្លឺ‌ផ្លេកៗ​របស់​ទ្រង់

12 ទ្រង់​បាន​យាង​កាត់​ស្រុក​ទៅ ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ក៏​កិន​បញ្ជាន់​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​ក្រោធ

13 ទ្រង់​បាន​យាង​ចេញ​មក ដើម្បី​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​បាន​វាយ​អ្នក​ជា​កំពូល​លើ​វង្ស​មនុស្ស​អាក្រក់​ឲ្យ​របួស ក៏​បំផ្លាញ​ទៅ ចាប់​តាំង​ពី​ជើង រហូត​ដល់​កំពូល​ផង -បង្អង់-

14 ទ្រង់​បាន​ចាក់​ទំលុះ​មេ‌ទ័ព​របស់​គេ ដោយ​លំពែង​របស់​ទ្រង់ គេ​បាន​ចេញ​មក​ដូច​ជា​ខ្យល់​កួច ដើម្បី​កំចាត់‌កំចាយ​ទូល‌បង្គំ គេ​ត្រេក‌អរ ចំពោះ​តែ​ការ​ស៊ី​បំផ្លាញ​ពួក​ក្រីក្រ ដោយ​សំងាត់

15 ប៉ុន្តែ​ទ្រង់​បាន​ជាន់​ឈ្លី​សមុទ្រ ដោយ​សេះ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គឺ​អស់​ទាំង​រលក​ដែល​បោក​ឡើង​យ៉ាង​ធំ។