10 សេចក្តីអាម៉ាស់ខ្មាសនឹងគ្របលើឯង ឯងនឹងត្រូវកាត់ចេញជារៀងរាបដរាប ដោយព្រោះការច្រឡោតដែលឯងបានប្រព្រឹត្តនឹងពួកយ៉ាកុប ជាបងប្អូនឯង
11 នៅថ្ងៃនោះ ដែលឯងបានឈរមើល ក្នុងកាលដែលពួកអ្នកដទៃបានចាប់យកកំឡាំងរបស់គេទៅ ហើយមានសាសន៍ដទៃលុកចូលទៅក្នុងទ្វារក្រុងរបស់គេ បោះឆ្នោតចាប់យកក្រុងយេរូសាឡិម នោះឯងក៏ដូចជាពួកគេណាមួយដែរ
12 ប៉ុន្តែមិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ ក៏មិនត្រូវមានសំដីធំ នៅថ្ងៃទុក្ខលំបាករបស់គេដែរ
13 នៅថ្ងៃដែលរាស្ត្រអញត្រូវអន្តរាយ នោះមិនត្រូវឲ្យឯងលុកចូលទៅក្នុងទ្វារក្រុងរបស់គេទេ អើ កុំឲ្យគន់មើលសេចក្តីវេទនារបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយ ឬលូកដៃទៅពាល់ប៉ះនឹងទ្រព្យសម្បត្តិរបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយនោះឡើយ
14 ក៏មិនត្រូវឈររារាំងនៅត្រង់ផ្លូវខ្វែង ដើម្បីកាត់ពួកគេណាដែលរត់រួចបង់ ឬប្រគល់ពួកគេ ដែលនៅសល់ក្នុងថ្ងៃទុក្ខលំបាកនោះឡើយ។
15 ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ា ជិតនឹងមកលើអស់ទាំងសាសន៍ហើយ នោះដែលឯងបានប្រព្រឹត្តយ៉ាងណា ក៏នឹងមានគេប្រព្រឹត្តនឹងឯងយ៉ាងនោះដែរ គឺអំពើដែលឯងប្រព្រឹត្តនោះ នឹងធ្លាក់មកលើក្បាលឯងវិញ
16 ដ្បិតដែលឯងបានផឹកនៅលើភ្នំបរិសុទ្ធរបស់អញជាយ៉ាងណា នោះអស់ទាំងសាសន៍ដទៃនឹងផឹកយ៉ាងនោះជានិច្ចដែរ អើ គេនឹងផឹក ហើយលេបចុះទៅ រួចនឹងត្រឡប់ដូចជាមិនដែលកើតមកវិញ។