6 ឱអេសាវត្រូវឆែកឆេរយ៉ាងណាហ្ន៎ គេបានរាវរកទ្រព្យសម្បត្តិលាក់ទុករបស់គេយ៉ាងណាហ្ន៎
7 គ្រប់អស់អ្នកដែលបានពួតដៃជាមួយនឹងឯង គេបានបណ្តេញឯង រហូតដល់ព្រំស្រុកហើយ ពួកមនុស្សដែលបានចងស្ពានមេត្រីនឹងឯង គេបានបញ្ឆោតឯង ក៏បានឈ្នះផង ពួកអ្នកដែលបរិភោគអាហាររបស់ឯង គេបានដាក់អន្ទាក់ចាប់ឯងហើយ ឯងក៏មិនបានយល់ដែរ
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ តើមិនត្រូវឲ្យអញបំផ្លាញពួកអ្នកប្រាជ្ញ ចេញពីស្រុកអេដំមបង់ ហើយទាំងយោបល់ពីស្រុកភ្នំរបស់អេសាវផងទេឬអី
9 ឯពួកមនុស្សខ្លាំងពូកែរបស់ឯង ឱថេម៉ានអើយ គេនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាបានកាត់ចេញពីស្រុកភ្នំរបស់អេសាវ ដោយការប្រហារជីវិតយ៉ាងសំបើម។
10 សេចក្តីអាម៉ាស់ខ្មាសនឹងគ្របលើឯង ឯងនឹងត្រូវកាត់ចេញជារៀងរាបដរាប ដោយព្រោះការច្រឡោតដែលឯងបានប្រព្រឹត្តនឹងពួកយ៉ាកុប ជាបងប្អូនឯង
11 នៅថ្ងៃនោះ ដែលឯងបានឈរមើល ក្នុងកាលដែលពួកអ្នកដទៃបានចាប់យកកំឡាំងរបស់គេទៅ ហើយមានសាសន៍ដទៃលុកចូលទៅក្នុងទ្វារក្រុងរបស់គេ បោះឆ្នោតចាប់យកក្រុងយេរូសាឡិម នោះឯងក៏ដូចជាពួកគេណាមួយដែរ
12 ប៉ុន្តែមិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ ក៏មិនត្រូវមានសំដីធំ នៅថ្ងៃទុក្ខលំបាករបស់គេដែរ