អូបាឌា 1:8-14 KHOV

8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ តើ​មិន​ត្រូវ​ឲ្យ​អញ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ ចេញ​ពី​ស្រុក​អេដំម​បង់ ហើយ​ទាំង​យោបល់​ពី​ស្រុក​ភ្នំ​របស់​អេសាវ​ផង​ទេ​ឬ​អី

9 ឯ​ពួក​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង ឱ​ថេម៉ាន​អើយ គេ​នឹង​ត្រូវ​ស្រយុត​ចិត្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​កាត់​ចេញ​ពី​ស្រុក​ភ្នំ​របស់​អេសាវ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម។

10 សេចក្តី​អាម៉ាស់​ខ្មាស​នឹង​គ្រប​លើ​ឯង ឯង​នឹង​ត្រូវ​កាត់​ចេញ​ជា​រៀង‌រាប​ដរាប ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​ឯង​បាន​ប្រព្រឹត្ត​នឹង​ពួក​យ៉ាកុប ជា​បង​ប្អូន​ឯង

11 នៅ​ថ្ងៃ​នោះ ដែល​ឯង​បាន​ឈរ​មើល ក្នុង​កាល​ដែល​ពួក​អ្នក​ដទៃ​បាន​ចាប់​យក​កំឡាំង​របស់​គេ​ទៅ ហើយ​មាន​សាសន៍​ដទៃ​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ បោះ​ឆ្នោត​ចាប់​យក​ក្រុង​យេរូ‌សាឡិម នោះ​ឯង​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ

12 ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​នឹក​ឃើញ ពី​ថ្ងៃ​របស់​បង​ប្អូន​ឯង ជា​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ដោយ​មាន​ចិត្ត​រីក‌រាយ​ពី​ដំណើរ​ពួក​កូន​ចៅ​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ឡើយ ក៏​មិន​ត្រូវ​មាន​សំដី​ធំ នៅ​ថ្ងៃ​ទុក្ខ​លំបាក​របស់​គេ​ដែរ

13 នៅ​ថ្ងៃ​ដែល​រាស្ត្រ​អញ​ត្រូវ​អន្តរាយ នោះ​មិន​ត្រូវ​ឲ្យ​ឯង​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ​ទេ អើ កុំ​ឲ្យ​គន់​មើល​សេចក្តី​វេទនា​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ឬ​លូក​ដៃ​ទៅ​ពាល់‌ប៉ះ​នឹង​ទ្រព្យ‌សម្បត្តិ​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នោះ​ឡើយ

14 ក៏​មិន​ត្រូវ​ឈរ​រារាំង​នៅ​ត្រង់​ផ្លូវ​ខ្វែង ដើម្បី​កាត់​ពួក​គេ​ណា​ដែល​រត់​រួច​បង់ ឬ​ប្រគល់​ពួក​គេ ដែល​នៅ​សល់​ក្នុង​ថ្ងៃ​ទុក្ខ​លំបាក​នោះ​ឡើយ។