1 ចូរឲ្យអ្នកនិយាយតែសេចក្តីណា ដែលសំណំនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវ
2 ត្រូវទូន្មានឲ្យពួកចាស់ៗ ដឹងខ្នាត មានចិត្តនឹងធឹង ហើយធ្ងន់ធ្ងរ ឲ្យមានសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីខ្ជាប់ខ្ជួនដ៏ត្រឹមត្រូវផង
3 ឲ្យពួកស្ត្រីចាស់ៗ បានបែបដូចគ្នា ទាំងប្រព្រឹត្តបែបគួរនឹងពួកស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬជាប់ស្រាទំពាំងបាយជូរឡើយ ត្រូវខំបង្រៀនសេចក្តីត្រឹមត្រូវវិញ
4 ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ ឲ្យគេស្រឡាញ់ប្ដី និងកូនខ្លួន