2 ត្រូវទូន្មានឲ្យពួកចាស់ៗ ដឹងខ្នាត មានចិត្តនឹងធឹង ហើយធ្ងន់ធ្ងរ ឲ្យមានសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីខ្ជាប់ខ្ជួនដ៏ត្រឹមត្រូវផង
3 ឲ្យពួកស្ត្រីចាស់ៗ បានបែបដូចគ្នា ទាំងប្រព្រឹត្តបែបគួរនឹងពួកស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬជាប់ស្រាទំពាំងបាយជូរឡើយ ត្រូវខំបង្រៀនសេចក្តីត្រឹមត្រូវវិញ
4 ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ ឲ្យគេស្រឡាញ់ប្ដី និងកូនខ្លួន
5 ឲ្យមានចិត្តធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្តល្អ និងចុះចូលចំពោះប្ដី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ។
6 ចូរទូន្មានពួកបុរស ដែលក្មេងជាង បែបដូច្នោះដែរ ឲ្យគេមានចិត្តធ្ងន់ធ្ងរ
7 ហើយត្រូវឲ្យអ្នកសំដែងខ្លួន ទុកជាគំរូពីការល្អគ្រប់ជំពូក ទាំងបង្រៀនគេ កុំឲ្យគេប្រព្រឹត្តខូចអាក្រក់ឡើយ តែឲ្យមានចិត្តនឹងធឹងវិញ
8 ព្រមទាំងពាក្យសំដីត្រឹមត្រូវ ដែលរកចាប់ទោសមិនបានផង ដើម្បីឲ្យអ្នកណាដែលទទឹងទទែងបានអៀនខ្មាស ដោយគ្មានហេតុនឹងនិយាយអាក្រក់ពីអ្នកឡើយ។