ទីតុស 2:5-11 KHOV

5 ឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ និង​ចុះ​ចូល​ចំពោះ​ប្ដី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះ‌បន្ទូល​បាន​ឡើយ។

6 ចូរ​ទូន្មាន​ពួក​បុរស ដែល​ក្មេង​ជាង បែប​ដូច្នោះ​ដែរ ឲ្យ​គេ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ

7 ហើយ​ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេ កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ខូច​អាក្រក់​ឡើយ តែ​ឲ្យ​មាន​ចិត្ត​នឹង‌ធឹង​វិញ

8 ព្រម​ទាំង​ពាក្យ​សំដី​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន​ផង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទឹង‌ទទែង​បាន​អៀន‌ខ្មាស ដោយ​គ្មាន​ហេតុ​នឹង​និយាយ​អាក្រក់​ពី​អ្នក​ឡើយ។

9 ចូរ​ឲ្យ​ពួក​បាវ​បំរើ​ចុះ​ចូល​នឹង​ចៅ‌ហ្វាយ​ខ្លួន ទាំង​ផ្គាប់​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់ ឥត​ប្រកែក

10 ឥត​លួច​បំបាត់​ឡើយ ត្រូវ​សំដែង​ខ្លួន​ជា​ស្មោះ‌ត្រង់​ល្អ​គ្រប់​ជំពូក ដើម្បី​ឲ្យ​បាន​តាក់‌តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់។

11 ព្រះ‌គុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង‌ឡាយ បាន​លេច​មក​ហើយ