11 ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាប ព្រមទាំងកាត់ទោសខ្លួនគេផង។
12 កាលណាខ្ញុំចាត់អ្នកអើតេម៉ាស ឬអ្នកទីឃីកុសមកឯអ្នក នោះត្រូវខំប្រឹងទៅឯខ្ញុំនៅក្រុងនីកូប៉ូលផង ដ្បិតខ្ញុំបានសំរេចនឹងនៅទីនោះ ក្នុងរដូវរងានេះ
13 ចូរខំជួយដំណើរឲ្យលោកសេន៉ាស ជាស្មាក្តី និងអ្នកអ័ប៉ុឡូស ឲ្យបានទៅខាងមុខ ដើម្បីមិនឲ្យខ្វះខាតអ្វីឡើយ
14 ហើយត្រូវឲ្យពួកយើងហាត់ធ្វើការល្អឲ្យអស់ពីចិត្ត សំរាប់បំពេញកិច្ចដែលខ្វះខាត ដើម្បីកុំឲ្យគេនៅតែឥតផលប្រយោជន៍នោះឡើយ។
15 ពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេសូមជំរាបសួរមកអ្នក សូមឲ្យអ្នកជំរាបសួរ ដល់ពួកអ្នកដែលស្រឡាញ់យើងខ្ញុំ ក្នុងសេចក្តីជំនឿផង សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚