ទីតុស 3:5-11 KHOV

5 នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់​វិញ ដោយ‌សារ​ការ​សំអាត​នៃ​សេចក្តី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ

6 ដែល​ទ្រង់​បាន​ចាក់​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង

7 ដើម្បី​កាល​ណា​យើង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌គុណ​ទ្រង់ នោះ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក តាម​សេចក្តី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច

8 ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្តី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស

9 ប៉ុន្តែ ចូរ​ចៀស​វាង​ពី​សេចក្តី​ដេញ​ដោល​យ៉ាង​ល្ងី‌ល្ងើ និង​ពី​រឿង​ពង្សាវតារ ហើយ​ពី​សេចក្តី​ឈ្លោះ​ប្រកែក និង​សេចក្តី​ជជែក​ពី​ក្រឹត្យ‌វិន័យ​ចេញ​ទៅ ដ្បិត​សេចក្តី​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ឥត​អំពើ​ទាំង​អស់

10 ឯ​មនុស្ស​ណា​ដែល​បង្កើត​បក្ស‌ពួក នោះ​ត្រូវ​កាត់​គេ​ចោល​ចេញ ក្នុង​ពេល​ក្រោយ​ដែល​ទូន្មាន​ប្រដៅ​គេ​ម្តង​ពីរ​ហើយ

11 ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ធ្វើ​បាប ព្រម​ទាំង​កាត់​ទោស​ខ្លួន​គេ​ផង។