8 ពាក្យនេះគួរជឿ ហើយខ្ញុំចង់បញ្ជាក់អ្នក ពីសេចក្តីទាំងនេះឲ្យច្បាស់ ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត នោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស
9 ប៉ុន្តែ ចូរចៀសវាងពីសេចក្តីដេញដោលយ៉ាងល្ងីល្ងើ និងពីរឿងពង្សាវតារ ហើយពីសេចក្តីឈ្លោះប្រកែក និងសេចក្តីជជែកពីក្រឹត្យវិន័យចេញទៅ ដ្បិតសេចក្តីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់
10 ឯមនុស្សណាដែលបង្កើតបក្សពួក នោះត្រូវកាត់គេចោលចេញ ក្នុងពេលក្រោយដែលទូន្មានប្រដៅគេម្តងពីរហើយ
11 ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាប ព្រមទាំងកាត់ទោសខ្លួនគេផង។
12 កាលណាខ្ញុំចាត់អ្នកអើតេម៉ាស ឬអ្នកទីឃីកុសមកឯអ្នក នោះត្រូវខំប្រឹងទៅឯខ្ញុំនៅក្រុងនីកូប៉ូលផង ដ្បិតខ្ញុំបានសំរេចនឹងនៅទីនោះ ក្នុងរដូវរងានេះ
13 ចូរខំជួយដំណើរឲ្យលោកសេន៉ាស ជាស្មាក្តី និងអ្នកអ័ប៉ុឡូស ឲ្យបានទៅខាងមុខ ដើម្បីមិនឲ្យខ្វះខាតអ្វីឡើយ
14 ហើយត្រូវឲ្យពួកយើងហាត់ធ្វើការល្អឲ្យអស់ពីចិត្ត សំរាប់បំពេញកិច្ចដែលខ្វះខាត ដើម្បីកុំឲ្យគេនៅតែឥតផលប្រយោជន៍នោះឡើយ។