ភីលីព 2:1-5 KHOV

1 ដូច្នេះ បើ​សិន​ជា​មាន​សេចក្តី​ដាស់‌តឿនណា​ក្នុង​ព្រះ‌គ្រីស្ទ ឬ​សេចក្តី​កំសាន្ត​ណា​របស់​ផង​សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​ប្រកប​ណា​ផង​ព្រះ‌វិញ្ញាណ ឬ​សេចក្តី​ថ្និត‌ថ្នម និង​សេចក្តី​អាណិត‌អាសូរ​ណា

2 នោះ​ចូរ​បំពេញ​សេចក្តី​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត មាន​សេចក្តី​ស្រឡាញ់​តែ​១ ទាំង​រួប‌រួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ​១​ដូច​គ្នា​ចុះ

3 កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់‌ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ

4 កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង

5 ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​វិញ