26 គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ដោយព្រោះអ្នករាល់គ្នាបានឮថា គាត់ឈឺ
27 គាត់បានឈឺមែនស្ទើរតែនឹងស្លាប់ផង តែព្រះទ្រង់អាណិតមេត្តាដល់គាត់ មិនមែនដល់គាត់តែ១ គឺដល់ខ្ញុំដែរ ដើម្បីមិនឲ្យខ្ញុំកើតទុក្ខជាខ្ជាន់ៗឡើយ
28 ដូច្នេះ ខ្ញុំបានចាត់គាត់ឲ្យមកជាប្រញាប់ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីអំណរ ដោយឃើញគាត់ ហើយឲ្យខ្ញុំបានអន់ព្រួយដែរ
29 ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ហើយរាប់អានមនុស្សយ៉ាងនោះចុះ
30 ដ្បិតដែលគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយព្រោះតែការរបស់ព្រះគ្រីស្ទទេ គាត់បានប្រថុយជីវិត ដើម្បីនឹងបំពេញសេចក្តីណាដែលអ្នករាល់គ្នាត្រូវជួយដល់ខ្ញុំ។