1 ដូច្នេះ បងប្អូន ជាពួកស្ងួនភ្ងា ហើយជាទីរឭក ជាទីត្រេកអរ ហើយជាមកុដរបស់ខ្ញុំអើយ ចូរឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ចុះ ឱពួកស្ងួនភ្ងាអើយ។
2 ខ្ញុំសូមទូន្មានដល់នាងអ៊ើរ៉ូឌា និងនាងស៊ុនទីចដែរ ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់
3 ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង ហើយនឹងអ្នកក្លេមេន និងគូកនខ្ញុំឯទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។
4 ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង
5 ចូរសំដែងឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្តីសំឡូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ទ្រង់ជិតដល់ហើយ
6 កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង