1 សំបុត្រប៉ុល ជាសិស្សរបស់ព្រះគ្រីស្ទយេស៊ូវ ដែលខ្ញុំជាប់គុកនេះ និងធីម៉ូថេ ជាបងប្អូន យើងខ្ញុំផ្ញើមកអ្នកភីលេម៉ូន ជាសំឡាញ់ស្ងួនភ្ងា ដែលធ្វើការជាមួយនឹងយើងខ្ញុំ
2 ហើយមកនាងអាប់ភា ជាអ្នកស្ងួនភ្ងា និងអ្នកអើឃីព ជាគូកនតយុទ្ធជាមួយនឹងយើងខ្ញុំ ព្រមទាំងពួកជំនុំ ដែលប្រជុំនៅផ្ទះអ្នកដែរ
3 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
4 ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ទាំងដំណាលពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំអធិស្ឋានផង
5 ដោយបានឮនិយាយពីសេចក្តីស្រឡាញ់ និងសេចក្តីជំនឿ ដែលអ្នកមានដល់ព្រះអម្ចាស់យេស៊ូវ ហើយដល់ពួកបរិសុទ្ធទាំងអស់គ្នាដែរ