22 សូមរៀបកន្លែងឲ្យខ្ញុំបាននៅផង ដ្បិតខ្ញុំសង្ឃឹមថា ព្រះទ្រង់នឹងប្រគល់ខ្ញុំមកឯអ្នកវិញ ដោយអ្នកអធិស្ឋានឲ្យខ្ញុំផង។
23 អ្នកអេប៉ាប្រាស ជាអ្នកជាប់គុកជា១នឹងខ្ញុំ ដោយព្រោះព្រះគ្រីស្ទយេស៊ូវ គាត់ជំរាបសួរមកអ្នកដែរ
24 ព្រមទាំងអ្នកម៉ាកុស អ្នកអើរីស្តាក អ្នកដេម៉ាស និងអ្នកលូកា ជាគូកនធ្វើការជា១នឹងខ្ញុំ គេក៏សូមជំរាបសួរមកអ្នកផង។
25 សូមឲ្យវិញ្ញាណអ្នក បានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង អាម៉ែន។:៚