យ៉ាកុប 2:11-17 KHOV

11 ពី​ព្រោះ​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ» ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស»ដែរ ដូច្នេះ បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ទេ តែ​បាន​សំឡាប់​វិញ នោះ​ឈ្មោះ​ថា​អ្នក​បាន​ប្រព្រឹត្ត​អំពើ​រំលង​ក្រឹត្យ‌វិន័យ​ហើយ

12 ចូរ​ឲ្យ​អ្នក​រាល់​គ្នា​និយាយ ព្រម​ទាំង​ប្រព្រឹត្ត​បែប​ដូច​ជា​ក្រឹត្យ‌វិន័យ​នៃ​សេចក្ដី​សេរី‌ភាព រៀប​នឹង​ជំនុំ​ជំរះ​អ្នក​ហើយ​ចុះ

13 ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​មេត្តា​ដែរ រីឯ​សេចក្ដី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ។

14 បង​ប្អូន​អើយ បើ​អ្នក​ណា​ថា​ខ្លួន​មាន​សេចក្ដី​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី តើ​សេចក្ដី​ជំនឿ​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ​ឬ

15 ចុះ​បើ​មាន​បង​ប្អូន​ប្រុស​ស្រី​ណា​នៅ​អាក្រាត ព្រម​ទាំង​ខ្វះ​អាហារ​បរិភោគ​រាល់​ថ្ងៃ

16 ហើយ​អ្នក​រាល់​គ្នា​ណា​មួយ​និយាយ​ទៅ​អ្នក​នោះ​ថា អញ្ជើញ​ទៅ​ឲ្យ​សុខ​សាន្ត សូម​ឲ្យ​បាន​កក់‌ក្តៅ ហើយ​ឆ្អែត​ចុះ តែ​គ្មាន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​សាច់​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី

17 ឯ​សេចក្ដី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង