យ៉ាកុប 2:16-22 KHOV

16 ហើយ​អ្នក​រាល់​គ្នា​ណា​មួយ​និយាយ​ទៅ​អ្នក​នោះ​ថា អញ្ជើញ​ទៅ​ឲ្យ​សុខ​សាន្ត សូម​ឲ្យ​បាន​កក់‌ក្តៅ ហើយ​ឆ្អែត​ចុះ តែ​គ្មាន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​សាច់​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី

17 ឯ​សេចក្ដី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង

18 តែ​អ្នក​ខ្លះ​នឹង​និយាយ​ថា អ្នក​មាន​សេចក្ដី​ជំនឿ ហើយ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ត ដូច្នេះ ចូរ​អ្នក​បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក ក្រៅ​ពី​ការ​ដែល​អ្នក​ប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះ​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ជំនឿ​ខ្ញុំ ដោយ‌សារ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ដែរ

19 អ្នក​ជឿ​ថា មាន​ព្រះ​តែ​១ នោះ​ត្រូវ​ហើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ ព្រម​ទាំង​ព្រឺ​ខ្លាច​ដែរ

20 ឱ​មនុស្ស​កំឡៅ​អើយ អ្នក​ចង់​ដឹង​ពិត​ឬ​ទេ​ថា សេចក្ដី​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ

21 ចុះ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង តើ​មិន​បាន​រាប់​ជា​សុចរិត ដោយ​ការ​លោក​ប្រព្រឹត្ត ក្នុង​កាល​ដែល​លោក​បាន​ថ្វាយ​អ៊ីសាក ជា​កូន​លោក នៅ​លើ​អាសនា​ទេ​ឬ​អី

22 ដូច្នេះ អ្នក​ឃើញ​ថា សេចក្ដី​ជំនឿ​បាន​រួម​ជា​មួយ​នឹង​ការ​ដែល​លោក​ប្រព្រឹត្ត ហើយ​សេចក្ដី​ជំនឿ​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ​នោះ​ឯង