យ៉ាកុប 2:3-9 KHOV

3 រួច​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀក‌ពាក់​មាន​ដំឡៃ​នោះ ក៏​អញ្ជើញ​គេ​ថា សូម​អង្គុយ​នៅ​ទី​ល្អ​នេះ រួច​ប្រាប់​ទៅ​អ្នក​ក្រ​ថា ចូរ​ឈរ​នៅ​ទី​នុ៎ះ​ចុះ ឬ​អង្គុយ​នៅ​ទៀប​កំណល់​ជើង​ខ្ញុំ​នេះ​ដូច្នេះ

4 នោះ​តើ​មិន​មែន​ឈ្មោះ​ថា បាន​យោគ‌យល់​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​បាន​ត្រឡប់​ជា​អ្នក​រើស​មុខ ដែល​មាន​គំនិត​អាក្រក់​ទេ​ឬ​អី

5 ចូរ​ស្តាប់​ចុះ បង​ប្អូន​ស្ងួនភ្ងា​អើយ តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ៍​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្ដី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ ដែល​ទ្រង់​បាន​សន្យា​ទុក ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ទេ​ឬ​អី

6 តែ​អ្នក​រាល់​គ្នា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះ​វិញ តើ​ពួក​អ្នក​មាន​មិន​សង្កត់‌សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ ទេ​ឬ​អី

7 តើ​គេ​មិន​ប្រមាថ​ដល់​ព្រះ‌នាម​ល្អ ដែល​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នាទេ​ឬ​អី

8 បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រឹត្យ‌វិន័យ​ដ៏​ប្រសើរ ដូច​មាន​បទ​គម្ពីរ​ថា «ចូរ​ឲ្យ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ជា​ខ្លួន​ឯង» នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​ល្អ​ហើយ

9 តែ​បើ​អ្នក​រាល់​គ្នា​រើស​មុខ​គេ នោះ​មាន​បាប​វិញ ហើយ​ក្រឹត្យ‌វិន័យ​ក៏​កាត់​ទោស​អ្នក ទុក​ដូច​ជា​បាន​ប្រព្រឹត្ត​រំលង​ដែរ