15 ប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេ គឺជារបស់ផងលោកីយ៍នេះ ហើយក៏ខាងសាច់ឈាម និងខាងអារក្សវិញទេតើ
16 ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន និងសេចក្ដីគំនុំ នោះក៏មានវឹកវរ និងសេចក្ដីអាក្រក់គ្រប់យ៉ាងដែរ
17 តែប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្ដីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង
18 រីឯផលនៃសេចក្ដីសុចរិត នោះបានព្រោះចុះដោយសេចក្ដីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្ដីមេត្រីនោះឯង។