យ៉ាកុប 4:1-5 KHOV

1 ឯ​សេចក្ដី​ទាស់‌ទែង និង​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្ដី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នាទេ​អី

2 អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សំឡាប់​គេ ហើយ​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​នឹង​បាន​ឡើយ ក៏​ឈ្លោះ​ប្រកែក ហើយ​ត‌យុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ពី​ព្រោះ​មិន​សូម

3 អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្ដី​សំណូម​នោះ​បែប​អាក្រក់ សំរាប់​នឹង​ចាយ​បំពេញ​សេចក្ដី​សំរើប​របស់​អ្នក​រាល់​គ្នា​វិញ

4 ឱ​ពួក​កំផិតទាំង​ប្រុស​ទាំង​ស្រី​អើយ តើ​មិន​ដឹង​ទេ​ឬ​អី​ថា ដែល​ស្រឡាញ់​ដល់​លោកីយ៍ នោះ​គឺ​ជា​ស្អប់​ដល់​ព្រះ​ហើយ ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ៍ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ

5 ឬ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គម្ពីរ​សំដែង​ចេញ​ជា​ឥត​ប្រយោជន៍​ឬ​អី រីឯ​ព្រះ‌វិញ្ញាណ​ដែល​បាន​សណ្ឋិត​នៅ​ក្នុង​យើង ទ្រង់​រំឭក​ដល់​យើង ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ