10 ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង។
11 បងប្អូនអើយ កុំឲ្យនិន្ទាគ្នាឡើយ អ្នកណាដែលនិន្ទា ហើយថ្កោលទោសបងប្អូនខ្លួន នោះក៏និន្ទា ហើយថ្កោលទោសចំពោះក្រឹត្យវិន័យដែរ បើអ្នកថ្កោលទោសក្រឹត្យវិន័យ នោះអ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ
12 ឯអ្នកដែលតែងក្រឹត្យវិន័យ ហើយជំនុំជំរះផង នោះមានតែ១ទេ គឺជាព្រះ ដែលទ្រង់អាចនឹងជួយសង្គ្រោះ ឬបំផ្លាញក៏បាន ចុះតើអ្នកជាអ្វី ដែលថ្កោលទោសអ្នកដទៃនោះ។
13 ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនឹងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ
14 អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ
15 គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ
16 តែឥឡូវនេះ អ្នករាល់គ្នាមានសេចក្ដីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ ហើយគ្រប់ទាំងសេចក្ដីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់