1 ឥឡូវនេះ ពួកអ្នកមានអើយ ចូរយំសោកចុះ ព្រមទាំងស្រែកទ្រហោផង ដោយព្រោះសេចក្ដីវេទនា ដែលត្រូវមកលើអ្នករាល់គ្នា
2 ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសំលៀកបំពាក់អ្នករាល់គ្នា ត្រូវកន្លាតកាត់អស់ហើយ
3 មាសប្រាក់របស់អ្នករាល់គ្នាបានដុះស្នឹម ឯស្នឹមនោះ នឹងបានទុកសំរាប់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នា ហើយនឹងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើង នៅជាន់ក្រោយបង្អស់នេះ
4 មើល ប្រាក់ឈ្នួល ដែលអ្នករាល់គ្នាបានបង្ខានចំពោះពួកជើងឈ្នួល ជាអ្នកច្រូតនៅស្រែរបស់អ្នករាល់គ្នា នោះក៏ស្រែកឡើង ហើយសំរែកនៃពួកអ្នកដែលច្រូតនោះ បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ
5 អ្នករាល់គ្នាបាននៅលើផែនដី បែបប្រសើររុងរឿង តាមតែចិត្តសំរើបស្រើប ទាំងចំអែតចិត្ត ដូចជានៅថ្ងៃសំឡាប់សត្វ