16 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់
17 ឯហោរាអេលីយ៉ា លោកមានចិត្តដូចជាយើងដែរ តែលោកបានអធិស្ឋាន សូមកុំឲ្យមានភ្លៀង នោះនៅផែនដីក៏រាំងអស់រវាង៣ឆ្នាំ៦ខែ
18 រួចលោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីបានបង្កើតផលផ្លែឡើង។
19 បងប្អូនអើយ បើមានអ្នកណាក្នុងពួកអ្នករាល់គ្នា គេវង្វេងចេញពីសេចក្ដីពិត ហើយមានអ្នកណានាំអ្នកនោះត្រឡប់មកវិញ
20 នោះត្រូវដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញ នោះឈ្មោះថា បានជួយសង្គ្រោះព្រលឹង១ ឲ្យរួចពីសេចក្ដីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្តផង។:៚