យ៉ូហាន 1:25-31 KHOV

25 គេ​ក៏​សួរ​គាត់​ថា បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រីស្ទ ឬ​លោក​អេលីយ៉ា ឬ​ហោរា​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដូច្នេះ

26 យ៉ូហាន​ឆ្លើយ​ថា ឯ​ខ្ញុំៗ ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា នោះ​មាន​ព្រះ​១​អង្គ ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់

27 គឺ​ព្រះ‌អង្គ​នោះ​ហើយ ដែល​មក​ក្រោយ​ខ្ញុំ តែ​បាន​គង់​នៅ​មុន​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ទេ

28 រីឯ​ការ​ទាំង​នេះ បាន​កើត​មក​នៅ​ភូមិ​បេថានី ខាង​នាយ​ទន្លេ​យ័រដាន់ ជា​កន្លែង​ដែល​យ៉ូហាន​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក។

29 លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក

30 គឺ​ពី​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ក្រោយ​ខ្ញុំ​មាន​ព្រះ​១​អង្គ​យាង​មក ដែល​បាន​ត្រឡប់​ជា​មុន​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ

31 ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ តែ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​នេះ គឺ​ដើម្បី​នឹង​សំដែង ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្គាល់​ទ្រង់​ប៉ុណ្ណោះ។