យ៉ូហាន 1:40-46 KHOV

40 ក្នុង​អ្នក​២​នាក់ ដែល​ឮ​យ៉ូហាន​ពោល​នោះ​ហើយ​ក៏​តាម​ទ្រង់​ទៅ នោះ​មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស

41 មុន​ដំបូង​គាត់​រក​ស៊ីម៉ូន ជា​បង​បង្កើត ក៏​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ (គឺ​ប្រែ​ថា​ព្រះ‌គ្រីស្ទ)

42 រួច​គាត់​នាំ​បង​ទៅ​ឯ​ព្រះ‌យេស៊ូវ ឯ​ទ្រង់ ក៏​ទត​មើល​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូណាស តែ​ត្រូវ​ហៅ​ថា កេផាស​វិញ (គឺ​ប្រែ​ថា ថ្ម)។

43 លុះ​ដល់​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ ទ្រង់​ក៏​រក​ភីលីព កាល​បាន​ឃើញ​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​តាម​ខ្ញុំ​មក

44 ឯ​ភីលីព​នេះ គាត់​នៅ​បេតសៃដា ជា​ទី​ក្រុង​របស់​អនទ្រេ និង​ពេត្រុស

45 ភីលីព​ក៏​រក​ណាថា‌ណែល រួច​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌អង្គ​នោះ​ហើយ គឺ​ជា​ព្រះ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ពី​ទ្រង់ នៅ​ក្នុង​ក្រឹត្យ‌វិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ទាយ​ពី​ទ្រង់​ផង ទ្រង់​ព្រះ‌នាម​ជា យេស៊ូវ ជា​បុត្រ​យ៉ូសែប នៅ​ភូមិ​ណា‌សារ៉ែត

46 តែ​ណាថា‌ណែល​និយាយ​ថា តើ​មាន​អ្វី​ដ៏​ល្អ អាច​ចេញ​ពី​ណាសា‌រ៉ែត​មក​បាន​ឬ​ទេ ភីលីព​ឆ្លើយ​ឡើង​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល​ចុះ