យ៉ូហាន 10:19-25 KHOV

19 នោះ​ពួក​សាសន៍​យូដា​ក៏​កើត​បែក​បាក់​ទាស់​គ្នា​ម្តង​ទៀត ដោយ​ព្រោះ​ពាក្យ​នេះ

20 ក៏​មាន​ពួក​គេ​ជា​ច្រើន​និយាយ​ថា អ្នក​នោះ​មាន​អារក្ស​ចូល​មែន ហើយ​ក៏​ឆ្កួត​ផង ហេតុ​អី​បាន​ជា​ស្តាប់​វា

21 ខ្លះ​ទៀត​ថា នេះ​មិន​មែន​ជា​ពាក្យ​សំដី​របស់​មនុស្ស​មាន​អារក្ស​ចូល​ទេ តើ​អារក្ស​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក​បាន​ភ្លឺ​ដែរ​ឬ។

22 គ្រា​នោះ​ជា​រដូវ​រងា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម គេ​កំពុង​តែ​ធ្វើ​បុណ្យ​ឆ្លង

23 ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ចុះ​ឡើង​ក្នុង​ព្រះ‌វិហារ ត្រង់​បាំង‌សាច​ហ្លួង​សាឡូ‌ម៉ូន

24 នោះ​មាន​ពួក​សាសន៍​យូដា​ចោម​ព័ទ្ធ​ទ្រង់​ទូល​សួរ​ថា តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ទាក់‌ស្ទើរ​ដល់​កាល​ណា​ទៀត បើ​លោក​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ច្បាស់​មក​ចុះ

25 ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ ឯ​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ ដោយ​នូវ​នាម​ព្រះ‌វរ‌បិតា​ខ្ញុំ ការ​ទាំង​នោះ​ឯង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ