យ៉ូហាន 10:26-32 KHOV

26 ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ស្រេច​ហើយ

27 ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ

28 ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប‌ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់​កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ

29 ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​វា​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌វរ‌បិតា​ខ្ញុំ​បាន​ឡើយ

30 ខ្ញុំ ហើយ​នឹង​ព្រះ‌វរ‌បិតា គឺ​តែ​១​ព្រះ‌អង្គ​ទេ។

31 នោះ​ពួក​សាសន៍​យូដា​ក៏​រើស​ថ្ម​ម្តង​ទៀត ដើម្បី​នឹង​ចោល​ព្រះ‌យេស៊ូវ

32 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា ខ្ញុំ​បាន​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះ‌វរ‌បិតា​ខ្ញុំ តើ​អ្នក​រាល់​គ្នា​ចោល​ខ្ញុំ​នឹង​ថ្ម ដោយ​ព្រោះ​ការ​ណា​មួយ​នោះ