យ៉ូហាន 10:29-35 KHOV

29 ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​វា​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌វរ‌បិតា​ខ្ញុំ​បាន​ឡើយ

30 ខ្ញុំ ហើយ​នឹង​ព្រះ‌វរ‌បិតា គឺ​តែ​១​ព្រះ‌អង្គ​ទេ។

31 នោះ​ពួក​សាសន៍​យូដា​ក៏​រើស​ថ្ម​ម្តង​ទៀត ដើម្បី​នឹង​ចោល​ព្រះ‌យេស៊ូវ

32 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា ខ្ញុំ​បាន​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះ‌វរ‌បិតា​ខ្ញុំ តើ​អ្នក​រាល់​គ្នា​ចោល​ខ្ញុំ​នឹង​ថ្ម ដោយ​ព្រោះ​ការ​ណា​មួយ​នោះ

33 ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា យើង​ចោល​អ្នក​នឹង​ថ្ម មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ ហើយ​ពី​ព្រោះ​អ្នក ដែល​ជា​មនុស្ស បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​វិញ​ប៉ុណ្ណោះ

34 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា​ថា «អញ​បាន​និយាយ​ថា ឯង​រាល់​គ្នា​ជា​ព្រះ»ទេ​ឬ​អី

35 ដូច្នេះ បើ​ទ្រង់​បាន​ហៅ​អ្នក​ទាំង​នោះ​ជា​ព្រះ ដែល​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​ឮ​ទៅ​ដល់​គេ ហើយ​បើ​លើក​ចោល​បទ​គម្ពីរ​ណា​មិន​បាន