យ៉ូហាន 10:36-42 KHOV

36 នោះ​តើ​អ្នក​រាល់​គ្នា​និយាយ​មក​ខ្ញុំ​នេះ ដែល​ព្រះ‌វរ‌បិតា​ញែក​ជា​បរិសុទ្ធ ហើយ​ចាត់​មក​ក្នុង​លោកីយ៍ ថា ខ្ញុំ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដូច្នេះ​ឬ​អី

37 បើ​សិន​ជា​ខ្ញុំ​មិន​ធ្វើ​ការ​របស់​ព្រះ‌វរ‌បិតា​ខ្ញុំ​ទេ នោះ​កុំ​ឲ្យ​ជឿ​ដល់​ខ្ញុំ​ឡើយ

38 ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​ការ​របស់​ទ្រង់​វិញ នោះ​ទោះ​បើ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ គង់​តែ​ត្រូវ​ជឿ​ដល់​ការ​ទាំង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​ជឿ​ថា ព្រះ‌វរ‌បិតា​ទ្រង់​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក្នុង​ទ្រង់​ដែរ។

39 គេ​ក៏​ចាប់​ទ្រង់​ម្តង​ទៀត តែ​ទ្រង់​គេច​ចេញ​រួច​ពី​កណ្តាប់​ដៃ​គេ​ទៅ

40 រួច​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ទៀត គឺ​ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ​ជា​មុន​ដំបូង ហើយ​ទ្រង់​គង់​នៅ​ទី​នោះ

41 នោះ​មាន​មនុស្ស​ជា​ច្រើន​មក​ឯ​ទ្រង់ ក៏​និយាយ​ថា លោក​យ៉ូហាន​គ្មាន​ធ្វើ​ទី​សំគាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ នោះ​សុទ្ធ​តែ​ពិត​ទាំង​អស់

42 នៅ​ទី​នោះ មាន​មនុស្ស​ជា​ច្រើន​ជឿ​ដល់​ទ្រង់​ដែរ។