យ៉ូហាន 10:4-10 KHOV

4 កាល​បាន​បញ្ចេញ​ចៀម​ខ្លួន ទៅ​ក្រៅ​អស់​ហើយ នោះ​គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់

5 វា​មិន​ព្រម​តាម​មនុស្ស​ដទៃ​ទេ វា​នឹង​រត់​ចេញ​ពី​គេ​វិញ ពី​ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ដទៃ​ណា​សោះ

6 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អ្វី​ទេ។

7 ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​ចៀម

8 អស់​អ្នក​ដែល​មក​មុន​ខ្ញុំ នោះ​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ

9 ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ នេះ​នឹង​បាន​សង្គ្រោះ រួច​នឹង​ចេញ​ចូល ហើយ​នឹង​រក​បាន​វាល​ស្មៅដ៏​ស្រួល

10 ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សំឡាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង