យ៉ូហាន 10:8-14 KHOV

8 អស់​អ្នក​ដែល​មក​មុន​ខ្ញុំ នោះ​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ

9 ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ នេះ​នឹង​បាន​សង្គ្រោះ រួច​នឹង​ចេញ​ចូល ហើយ​នឹង​រក​បាន​វាល​ស្មៅដ៏​ស្រួល

10 ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សំឡាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង

11 ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ឯ​អ្នក​គង្វាល​ល្អ ក៏​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម

12 តែ​អ្នក​ស៊ី​ឈ្នួល ដែល​មិន​មែន​ជា​អ្នក​គង្វាល​ពិត ហើយ​ចៀម​ក៏​មិន​មែន​ជា​របស់​ផង​វា លុះ​វា​ឃើញ​ឆ្កែ​ព្រៃ​មក ក៏​រត់​ចេញ​ចោល​ចៀម នោះ​ឆ្កែ​ព្រៃ​ឆក់​យក​ទៅ ទាំង​ដេញ​កំចាត់‌កំចាយ​ហ្វូង​ចៀម​ផង

13 អ្នក​ស៊ី​ឈ្នួល​នោះ​រត់​ទៅ ពី​ព្រោះ​វា​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ វា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ឡើយ

14 ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ