7 ក្រោយនោះមក ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរយើងត្រឡប់ទៅស្រុកយូដាវិញ
8 ពួកសិស្សទូលទ្រង់ថា លោកគ្រូ ពួកសាសន៍យូដាទើបនឹងរកចោលលោកនឹងថ្មពីមុននោះ ដូច្នេះ តើលោកគិតទៅឯណោះទៀតឬ
9 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ក្នុង១ថ្ងៃ មាន១២ម៉ោងទេតើ បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងទេ ព្រោះឃើញពន្លឺលោកីយ៍នេះ
10 តែបើអ្នកណាដើរទៅពេលយប់ នោះត្រូវជំពប់ជើងវិញ គឺព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ
11 ក្រោយដែលទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះហើយ នោះក៏មានព្រះបន្ទូលទៀតថា ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង
12 ដូច្នេះ ពួកសិស្សទូលថា ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញ
13 ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ទ្រង់មានព្រះបន្ទូលអំពីគាត់គ្រាន់តែដេកសំរាកប៉ុណ្ណោះ