យ៉ូហាន 12:13-19 KHOV

13 នោះ​មាន​គ្នា​សន្ធឹក យក​ធាង​ចាក​ចេញ​ទៅ​ទទួល​ទ្រង់ ទាំង​ស្រែក​ថា ហូសា‌ណា ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ គឺ​ជា​ស្តេច​នៃ​អ៊ីស្រា‌អែល ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ

14 កាល​ព្រះ‌យេស៊ូវ​រក​បាន​កូន​លា​១ នោះ​ក៏​គង់​លើ​វា តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា

15 «កុំ​ខ្លាច​អ្វី កូន​ស្រី​ស៊ីយ៉ូន​អើយ

16 មុន​ដំបូង ពួក​សិស្ស​ទ្រង់​មិន​បាន​យល់​សេចក្តី​ទាំង​នោះ​ទេ តែ​កាល​ព្រះ‌យេស៊ូវ​បាន​ដំកើង​ឡើង​ហើយ នោះ​គេ​នឹង​ឃើញ​ថា មាន​សេចក្តី​ទាំង​នោះ​ចែង​ទុក​ពី​ទ្រង់ ហើយ​ថា គេ​បាន​សំរេច​ការ​ទាំង​នោះ​ថ្វាយ​ទ្រង់​ដែរ

17 រីឯ​ហ្វូង​មនុស្ស ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ធ្វើ​បន្ទាល់​ពី​កាល​ទ្រង់​ហៅ​ឡាសារ​ចេញ​ពី​ផ្នូរ​មក ហើយ​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​ឡើង​វិញ

18 គឺ​ដោយ​ហេតុ​នោះ បាន​ជា​មាន​ហ្វូង​មនុស្ស​ទៅ​ទទួល​ទ្រង់ ពី​ព្រោះ​គេ​ឮ​ថា ទ្រង់​បាន​ធ្វើ​ទី​សំគាល់​នោះ

19 ដូច្នេះ ពួក​ផារិ‌ស៊ី​និយាយ​គ្នា​គេ​ថា មើល ពួក​យើង​មិន​ឈ្នះ​ទេ ឃើញ​ឬ​ទេ លោកីយ៍​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ។