14 កាលព្រះយេស៊ូវរកបានកូនលា១ នោះក៏គង់លើវា តាមសេចក្តីដែលចែងទុកមកថា
15 «កុំខ្លាចអ្វី កូនស្រីស៊ីយ៉ូនអើយ
16 មុនដំបូង ពួកសិស្សទ្រង់មិនបានយល់សេចក្តីទាំងនោះទេ តែកាលព្រះយេស៊ូវបានដំកើងឡើងហើយ នោះគេនឹងឃើញថា មានសេចក្តីទាំងនោះចែងទុកពីទ្រង់ ហើយថា គេបានសំរេចការទាំងនោះថ្វាយទ្រង់ដែរ
17 រីឯហ្វូងមនុស្ស ដែលនៅជាមួយនឹងទ្រង់ គេក៏ធ្វើបន្ទាល់ពីកាលទ្រង់ហៅឡាសារចេញពីផ្នូរមក ហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញ
18 គឺដោយហេតុនោះ បានជាមានហ្វូងមនុស្សទៅទទួលទ្រង់ ពីព្រោះគេឮថា ទ្រង់បានធ្វើទីសំគាល់នោះ
19 ដូច្នេះ ពួកផារិស៊ីនិយាយគ្នាគេថា មើល ពួកយើងមិនឈ្នះទេ ឃើញឬទេ លោកីយ៍ទាំងស្រុងទៅតាមអ្នកនោះហើយ។
20 ក្នុងពួកអ្នកដែលឡើងទៅថ្វាយបង្គំ នៅក្នុងវេលាបុណ្យនោះ ក៏មានសាសន៍ក្រេកខ្លះដែរ