យ៉ូហាន 12:18-24 KHOV

18 គឺ​ដោយ​ហេតុ​នោះ បាន​ជា​មាន​ហ្វូង​មនុស្ស​ទៅ​ទទួល​ទ្រង់ ពី​ព្រោះ​គេ​ឮ​ថា ទ្រង់​បាន​ធ្វើ​ទី​សំគាល់​នោះ

19 ដូច្នេះ ពួក​ផារិ‌ស៊ី​និយាយ​គ្នា​គេ​ថា មើល ពួក​យើង​មិន​ឈ្នះ​ទេ ឃើញ​ឬ​ទេ លោកីយ៍​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ។

20 ក្នុង​ពួក​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ នៅ​ក្នុង​វេលា​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រេក​ខ្លះ​ដែរ

21 គេ​មក​ឯ​ភីលីព ជា​អ្នក​នៅ​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ គេ​សូម​គាត់​ថា លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ

22 ភីលីព​ក៏​ទៅ​ប្រាប់​អនទ្រេ និង​ភីលីព​ទៅ​ទូល​ដល់​ព្រះ‌យេស៊ូវ

23 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ

24 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង