យ៉ូហាន 12:2-8 KHOV

2 នៅ​ទី​នោះ គេ​រៀប‌ចំ​ព្រះ‌ស្ងោយ​ថ្វាយ​ទ្រង់ ហើយ​នាង​ម៉ាថា​ក៏​ខ្វល់‌ខ្វាយ​បំរើ ឯ​ឡាសារ គាត់​នៅ​ក្នុង​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ ជា​មួយ​នឹង​ទ្រង់​ដែរ

3 នោះ​នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេព្វិរូ​សុទ្ធ​១​នាលិ មាន​ដំឡៃ​ណាស់ មក​ចាក់​លាប​ព្រះ‌បាទ​ទ្រង់ រួច​យក​សក់​នាង​ជូត ក្លិន​ក្រអូប​នោះ ក៏​សាយ​ឡើង​ពេញ​ក្នុង​ផ្ទះ

4 ដូច្នេះ ពួក​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ដែល​រៀប​នឹង​បញ្ជូន​ទ្រង់ ក៏​និយាយ​ឡើង​ថា

5 ម្តេច​ឡើយ​ក៏​មិន​បាន​លក់​ប្រេង​ក្រអូប​នេះ​ជា​ដំឡៃ​៦០​រៀល ដើម្បី​ចែក​ឲ្យ​មនុស្ស​ក្រីក្រ​វិញ

6 វា​និយាយ​ដូច្នោះ មិន​មែន​ដោយ​ព្រោះ​វា​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ក្រីក្រ​ទេ គឺ​ដោយ​ព្រោះ​វា​ជា​ចោរ វា​កាន់​ថង់​ប្រាក់ ហើយ​ក៏​លួច​យក​របស់​ដែល​ដាក់​នៅ​ក្នុង​ថង់​នោះ​ផង

7 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ធ្វើ​នាង​ឡើយ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សំរាប់​ដល់​ថ្ងៃ​បញ្ចុះ​ខ្មោច​ខ្ញុំ

8 ឯ​អ្នក​រាល់​គ្នា តែង​តែ​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ។