យ៉ូហាន 12:39-45 KHOV

39 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គេ​ជឿ​ពុំ​បាន ពី​ព្រោះ​លោក​អេសាយ​ក៏​ទាយ​ទៀត​ថា

40 «ទ្រង់​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ហើយ​ឲ្យ​ចិត្ត​គេ​រឹង ក្រែង​ភ្នែក​គេ​មើល​ឃើញ ចិត្ត​គេ​យល់ ហើយ​គេ​ប្រែ​គំនិត ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​ជា»

41 លោក​អេសាយ​មាន​ប្រសាសន៍​សេចក្តី​ទាំង​នេះ ពី​ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ទ្រង់ ហើយ​ក៏​ទាយ​ពី​ទ្រង់

42 ប៉ុន្តែ នៅ​ក្នុង​ពួក​នាម៉ឺន ក៏​មាន​ជា​ច្រើន​នាក់​បាន​ជឿ​ដល់​ទ្រង់​ដែរ តែ​គេ​មិន​ហ៊ាន​ប្រាប់​ដល់​អ្នក​ណា​សោះ ដោយ​ព្រោះ​ពួក​ផារិ‌ស៊ី ក្រែង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​គេ​ទៅ

43 ពី​ព្រោះ​គេ​ចូល​ចិត្ត​នឹង​សេចក្តី​សរសើរ​របស់​មនុស្ស ជា​ជាង​សេចក្តី​សរសើរ​របស់​ព្រះ​វិញ។

44 ព្រះ‌យេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មិន​មែន​ជឿ​ដល់​ខ្ញុំ គឺ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ

45 ហើយ​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​ឃើញ​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ