យ៉ូហាន 12:9-15 KHOV

9 មាន​ពួក​សាសន៍​យូដា​សន្ធឹក​ណាស់ បាន​ដឹង​ថា ទ្រង់​គង់​ទី​នោះ ដូច្នេះ គេ​ក៏​នាំ​គ្នា​មក តែ​មិន​មែន​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ប៉ុណ្ណោះ គឺ​មក​ចង់​ឃើញ​ឡាសារ ដែល​ទ្រង់​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ផង

10 តែ​ពួក​សង្គ្រាជ​គេ​ជំនុំ​គ្នា​នឹង​សំឡាប់​ទាំង​ឡាសារ​ដែរ

11 ដ្បិត ដោយ​ព្រោះ​តែ​គាត់ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន ដក​ខ្លួន​ចេញ​ពី​ពួក​គេ ទៅ​ជឿ​ដល់​ព្រះ‌យេស៊ូវ​វិញ។

12 លុះ​ថ្ងៃ​ស្អែក​ឡើង កាល​បណ្តា​មនុស្ស ដែល​មក​ឯ​បុណ្យ បាន​ឮ​ថា ព្រះ‌យេស៊ូវ​កំពុង​យាង​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡិម

13 នោះ​មាន​គ្នា​សន្ធឹក យក​ធាង​ចាក​ចេញ​ទៅ​ទទួល​ទ្រង់ ទាំង​ស្រែក​ថា ហូសា‌ណា ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ គឺ​ជា​ស្តេច​នៃ​អ៊ីស្រា‌អែល ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ

14 កាល​ព្រះ‌យេស៊ូវ​រក​បាន​កូន​លា​១ នោះ​ក៏​គង់​លើ​វា តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា

15 «កុំ​ខ្លាច​អ្វី កូន​ស្រី​ស៊ីយ៉ូន​អើយ