28 ខ្ញុំបានចេញពីព្រះវរបិតាមកមែន ហើយបានមកក្នុងលោកីយ៍ ក៏នឹងចេញពីលោកីយ៍ ទៅឯព្រះវរបិតាវិញទៀត។
29 ពួកសិស្សទូលទ្រង់ថា ហ្ន៎ ម្តងណេះទ្រង់មានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយពាក្យប្រៀបធៀបទៀតទេ
30 ឥឡូវនេះ យើងខ្ញុំដឹងថា ទ្រង់ជ្រាបគ្រប់ទាំងអស់ ហើយមិនត្រូវការឲ្យអ្នកណាសួរទ្រង់ទេ ដោយហេតុនេះយើងខ្ញុំជឿថា ទ្រង់បានចេញពីព្រះមកមែន
31 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ឥឡូវនេះ អ្នករាល់គ្នាជឿហើយឬ
32 មើល នឹងមានពេលវេលាមក ក៏មកដល់ហើយ នោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ
33 ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។