យ៉ូហាន 17:1-5 KHOV

1 កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​ងើប​ព្រះ‌នេត្រ​ទៅ​លើ​មេឃ ទូល​ថា ឱ​ព្រះ‌វរ‌បិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ដំកើង​ទ្រង់​ដែរ

2 ដូច​ជា​ទ្រង់​បាន​ប្រទាន ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​អំណាច លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដល់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះ‌រាជ‌បុត្រា​ដែរ

3 នេះ​ជា​ជីវិត​ដ៏​អស់​កល្ប‌ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ និង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង

4 ទូល‌បង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូល‌បង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​បាន​ប្រគល់​មក​ឲ្យ​ធ្វើ

5 ឥឡូវ​នេះ ឱ​ព្រះ‌វរ‌បិតា​អើយ សូម​ដំកើង​ទូល‌បង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី‌ល្អ​ដែល​ទូល‌បង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ៍​មិន​ទាន់​បាន​កើត​នៅ​ឡើយ។