យ៉ូហាន 17:22-26 KHOV

22 ឯ​សិរី‌ល្អ​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ

23 គឺ​ទូល‌បង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូល‌បង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូល‌បង្គំ​ដែរ។

24 ឱ​ព្រះ‌វរ‌បិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ ក្នុង​កន្លែង​ដែល​ទូល‌បង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរី‌ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូល‌បង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក

25 ឱ​ព្រះ‌វរ‌បិតា​ដ៏​សុចរិត​អើយ លោកីយ៍​មិន​ស្គាល់​ទ្រង់​ទេ តែ​ទូល‌បង្គំ​ស្គាល់​ទ្រង់ ហើយ​ពួក​អ្នក​នេះ​ក៏​ដឹង​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ដែរ

26 ទូល‌បង្គំ​បាន​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ទ្រង់ ក៏​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​ស្រឡាញ់​ដល់​ទូល‌បង្គំ បាន​នៅ​ក្នុង​គេ ហើយ​ឲ្យ​ទូល‌បង្គំ​នៅ​ក្នុង​គេ​ដែរ។